ស្វាគមន៍មកកាន់កម្មវិធី Sabay Write 2015

ផ្ទះអ្នកនិពន្ធ ជាកម្មវិធី Sabay Write 2015 និងជាវេទិកាអនឡាញតែមួយគត់ដែលបើកឱកាសដល់យុវវ័យ មិត្តអ្នកអាន ឬអ្នកនិពន្ធទាំងអស់អាចបង្ហោះស្នាដៃនិពន្ធប្រលោមលោករបស់ខ្លួននៅលើ Sabay ដើម្បីឱ្យសាធារណជន បានស្គាល់។ សម្រាប់ប្រលោមលោកណាដែលល្អ ហើយមានចំនួនអ្នកចូលមើលច្រើន ម្ចាស់ស្នាដៃអាចមានឱកាសធ្វើជាអ្នកនិពន្ធប្រចាំ​ ទំព័រប្រលោមលោក Sabay ។

លក្ខខណ្ឌនៃការចូលរួម៖

  1. ជាប្រលោមលោកខ្នាតខ្លីចាប់ពី ៨ ដល់ ២០ ទំព័រ (ខ្មែរយូនីកូដ)
  2. ប្រលោមលោកពាក់ព័ន្ធនឹង ស្នេហា ខ្មោច អប្បិយជំនឿ
  3. ជាស្នាដៃនិពន្ធផ្ទាល់ខ្លួនមិនចម្លងគេ
  4. អក្ខរាវិរុទ្ធ និងសាច់រឿង ត្រូវបានរក្សាទុកភាពដើម
  5. មិនទទួលប្រលោមលោកជា file PDF
  6. Sabay រក្សាសិទ្ធិចុះផ្សាយសាច់រឿងណាដែលអាចទទួលយកបានតែប៉ុណ្ណោះ
  7. Sabay រក្សាសិទ្ធិកែប្រែលក្ខខណ្ឌនៃការចូលរួម ដោយពុំចាំបាច់ជូនដំណឹងជាមុន។

  8. បញ្ជាក់៖ ប្រលោមលោកណាដែលល្អ និងមានចំនួនអ្នកមើលច្រើន ម្ចាស់ស្នាដៃអាចនឹងមានឱកាសធ្វើជាអ្នកនិពន្ធប្រចាំ ទំព័រប្រលោមលោក Sabay៕

    ព័ត៌មានលម្អិត សូមទាក់ទង៖
    ទូរសព្ទ៖ ០៧៧ ៤១២ ១៣៥
    អ៊ីមែល៖ khat.virak@cidc.com.kh


  • ប្រលោមលោកពេញនិយម

  •